សូមអធ្យាស្រ័យ ដោយហេតុថាវេបសាយរបស់យើងខ្ញុំនៅពុំទាន់ រួចរាល់នៅឡើយទេ នេះគ្រាន់តែជាការផ្សាយសាកល្បងតែប៉ុណ្ណោះ! សូមអរគុណ!!!

Monday, May 19, 2014

គ្រប់គ្រងការប្រើអ៊ីនធឺណេតនិងកម្ចាត់ Malware ដោយប្រើ Cucusoft Net Guard

Cucusoft Net Guard គឺជា​កម្មវិធី​មួយ​ប្រើ ដើម្បី​តាមដាន​នូវ​ការ​ប្រើ​ប្រាស់ Bandwidth ក៏​ដូចជា​ការ​ប្រើ​ខ្ជះខ្ជាយ Bandwidth និង​ល្បឿន​អ៊ីនធឺណេត​របស់អ្នក​ផងដែរ​ហើយវាអាចជួយ​កម្ចាត់ malware ក្នុង​ Network របស់អ្នកបានដែរ មិនតែប៉ុណ្ណោះ វាផ្ដល់នូវពត៌មានលំអិតពី Bandwidth ដែលបានប្រើប្រាស់ ប្រចាំថ្ងៃ និងប្រចាំខែផងដែរ។ ដូច​ដែល​អ្នក​ធ្លាប់​ដឹង​រួចមកហើយ​មាន​កម្មវិធី​ខ្លះ​កំពុង​ប្រើ​ប្រាស់​នូវ Bandwidth អ៊ីនធឺណេត​ក្នុង​កុំព្យូទ័រ​របស់អ្នក​ដោយ​មិនដឹង​ខ្លួន ទោះជា​យ៉ាង​ណា​ក៏​ដោយ​កម្មវិធី Cucusoft Net Guard អាច​បញ្ឈប់​កម្មវិធី​ទាំងឡាយនោះ​យ៉ាង​ងាយស្រួល
តាមពិតទៅ​ កម្មវិធី Cucusoft Net Guardមាន features ជា​ច្រើន​ដែល​មិនបាន​រៀបរាប់​អស់ពី​ខាងលើ ប៉ុន្តែ features ដែល​សំខាន់​មាន​ដូចជា​ការ​រៀបរាប់​ពីការ​ប្រើ​ប្រាស់ Bandwidth, កំណត់​សម្គាល់ពី កម្រិត​នៃការ​ប្រើ​ប្រាស់ Bandwidth និងការតេស​ល្បឿន​អ៊ីនធឺណេត

ទាញយក  | ទំហំ 3.95 MB 

No comments:

Post a Comment